Developed by Khmer Focus
កិច្ចប្រជុំលើកទី៩ នៃប្រទេសជាសមាជិក អនុសញ្ញាទឹក (ថ្ងៃទី ២៩-៣០ ខែកញ្ញា និងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ក្នុង​នាម​ឯក​ឧត្តម លឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​កិច្ច​ប្រជុំ the 9th Session of the Parties to the water convention on the protection and use of transboundary watercourses and international lake (Water Convention) ដែល​រៀប​ចំ​ដោយ​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប នៃ​អង្គការ​សហប្រជាជាតិ (UNECE) តាម​អនឡាញ ពី​ទី​ស្នាក់​ការ​អង្គការ​សហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងមានមន្រ្តីចូលរួមអមជាមួយដោយឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ គ.ជ.ទ.ម.ក។

ប្រទេសជាសមាជិក អនុសញ្ញាទឹកនេះ បានកើនដល់ចំនួន ៤៦ប្រទេស បានចូលរួមអង្គប្រជុំពេញអង្គ និងមានសមាជិកប្រតិភូតំណាងប្រទេសក្នុងពិភពលោកចំនួន ២៣៥រូបផងដែរ បានចូលរួមតាមអនឡាញ។   របៀបវារៈកិច្ចប្រជុំនេះ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការទឹកឆ្លងដែន លើប្រធានបទ ទឹក និងសន្តិភាព។ តាមរបៀបវារៈចែកជាពីរគឺ ផ្នែកកម្រិតខ្ពស់ ដែលមានចំណាប់អារម្មណ៍ពីប្រធានអង្គប្រជុំវេនប្រទេសអេស្តូនី និងតំណាងបណ្តារដ្ឋមន្រ្តីនៃប្រទេសជាដៃគូ និងការសម្រេចឯកច្ឆ័ន្ធសមាជិកភាពភាគីថ្មី ៣ប្រទេស (Guinea-Bissau, Ghana និង Togo) និងការចាប់អារម្មណ៍តំណាងប្រទេសនីមួយៗ និងផ្នែកកិច្ចប្រជុំទូទៅ បានស្តាប់សេចក្តីរាយការណ៍អំពី ការវិវឌ្ឍរីកចម្រើនការអនុវត្តអនុសញ្ញាទឹក អនុវត្តសូចនាករ SDG 6.5.2 នៃគោលដៅអភិវឌ្ឍន៍ចីរភាព (SDGs) និងដំណើរការអនុវត្តកម្មវិធីគម្រោងឆ្លងដែននៅក្នុងប្រទេសដៃគូ នារយៈពេល ៣ឆ្នាំកន្លងមក (2019-2021) និងសំណើលើការបន្តខិតខំប្រឹងប្រែងផ្នែកគោលនយោបាយ និងយុទ្ធសាស្រ្តរបស់អង្គការ UNECE សម្រាប់ចំណាប់អារម្មណ៍ដល់ប្រទេសដទៃ។ អង្គប្រជុំបានអនុម័តកម្មវិធីការងារសម្រាប់រយៈពេល ៣ឆ្នាំបន្ទាប់ (2022-2024) របស់ UNECE ដើម្បីបន្តអនុវត្តអនុសញ្ញាទឹក៕