Developed by Khmer Focus
កិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លើកទី៣ (ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូល​រួម កិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លើកទី៣ ដែលបានប្រារព្វរៀបចំតាម​ប្រព័ន្ធ​អនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពិនិត្យពិភាក្សាលើ៖

ទី១) វឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងទិសដៅឆ្នាំ២០២២

ទី២) សេចក្តីព្រាងអនុក្រឹត្យស្តីពីវិធាន និងនីតិវិធីចូលរួមក្នុងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

ទី៣) សេចក្តីព្រាងក្រមសីលធម៍ និងរបៀបវារៈនៃការស្រាវជ្រាវ និង

ទី៤) ការធ្វើបច្ចុប្បន្នភាពក្រុមការងារបច្ចេកទេស៕