ភ្នំពេញ៖ ឯកឧត្តម វ៉ាត បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារតំណាងកម្ពុជា ដែលមានសមាសភាពចូលរួមពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អជ្ញាធរទន្លេសាប និងមន្រ្តីពីលេខាធិការដ្ឋាន គ.ជ.ទ.ម.ក (ប្រធាន អនុប្រធាន និងមន្ត្រី) ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការបង្កើតប្រព័ន្ធទិន្នន័យ ព័ត៌មាននាវាចរណ៍ទន្លេមេគង្គ ជាផ្នែកនៃសេវាព័ត៌មាននាវាចរណ៍តាមដងទន្លេមេគង្គ តាមប្រព័ន្ឋវីដេអូ។ កិច្ចប្រជុំត្រូវបានរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងមានក្រុមការងារប្រទេសជាសមាជិក ជំនាញការអន្តរជាតិ និងមន្ត្រីលេខាធិការដ្ឋាន MRC។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើការបង្កើតសេវាព័ត៌មាននវាចរណ៍មេគង្គជាលក្ខណៈទ្វេភាគី ឬជាលក្ខណៈតំបន់ទាំងមូល៕