ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការកែសម្រួល និងធ្វើបច្ចុប្បន្នភាពផែនការការងារ ឆ្នាំ២០២១-២០២២ របស់គណៈកម្មការទន្លេមេគង្គ (MRC) ជាមួយក្រុមការងារថ្នាក់តំបន់ នៃលេខាធិការដ្ឋាន MRC តាមប្រព័ន្ធវីដេអូ។ សមាសភាពចូលរួមកិច្ចប្រជុំនេះមានឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា មន្ត្រីសម្របសម្រួលការងារមេគង្គនៅថ្នាក់ជាតិ នៃអគ្គលេខាធិការដ្ឋាន គជទមក និងមន្ត្រីជំនាញ មកពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរទន្លេសាប។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖ ១) ជម្រាប និងបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាព និងថវិកា បញ្ហាប្រឈម និងវិធានការជម្រុញអនុវត្តបន្តផែនការងារឆ្នាំ២០២១ របស់ MRC (២) ពិនិត្យពិភាក្សាកែសម្រួល និងធ្វើបច្ចុប្បន្នភាពផែនការការងាររបស់ MRC ឆ្នាំ២០២១-២០២២ និង (៣) ទទួលយកអនុសាសន៍ និងវិធានការល្អប្រសើរ សម្រាប់អនុវត្តផែនការការងារឆ្នាំ២០២២ របស់ MRC៕