Developed by Khmer Focus
កិច្ចប្រជុំពិភាក្សាការងារថ្នាក់តំបន់ លើសេចក្តីព្រាងចុងក្រោយ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍​វារីអគ្គិសនីដោយចីរភាព (ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១)

ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ​ក្រុមការងារកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាការ​ងារ​ថ្នាក់តំបន់ លើសេចក្តីព្រាងចុងក្រោយ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីដោយចីរភាព របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។ ចំពោះក្រុមការងារកម្ពុជា មានមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា រដ្ឋបាលជលផល និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំ៖

១. បង្ហាញអំពីវឌ្ឍនភាព និងមតិយោបល់របស់ប្រទេសជាសមាជិក ដើម្បីបញ្ចប់យុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីដោយចីរភាព របស់គណៈកម្មការទន្លេមេគង្គ និង

២. ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីដោយចីរភាព របស់គណៈកម្មការទន្លេមេគង្គ៕