កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំការងារថ្នាក់ជាតិស្តីពី ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងអនុអាង 9C 9T។ សមាសភាពចូលរួម មានមន្រ្តីតំណាងពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងមន្រ្តីពី គ.ជ.ទ.ម.ក (ឯ.ឧ អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយដ្ឋាន និងមន្រ្តីមួយចំនួន)។
គោលបំណងនៃកិច្ចប្រជុំ ដើម្បី៖ (១) ពិនិត្យ និងពិភាក្សាលើផែនការមេទឹកជំនន់ និងភាពរាំងស្ងួតនៅតំបន់ព្រំដែនកម្ពុជា-ថៃ (២) ពិនិត្យ និងពិភាក្សាអំពីផែនទីអាងទន្លេដែលបានធ្វើបច្ចុប្បន្នភាព និង (៣) ប្រមូលមតិយោបល់ សម្រាប់កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិលើកទី៥ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២១៕