Developed by Khmer Focus
កិច្ចពិគ្រោះបច្ចេកទេសស្តីពី ដំណើរការទិន្នន័យ និងវឌ្ឍនភាពការងារការសិក្សាសាកល្បង នៅអាងស្ទឹងព្រែកត្នោត (ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចពិគ្រោះបច្ចេកទេសស្តីពី ដំណើរការទិន្នន័យ និងវឌ្ឍនភាពការងារការសិក្សាសាកល្បង នៅ​អាង​ស្ទឹងព្រែកត្នោត ដោយមានការចូលរួមពីក្រុមការងារម៉ូដែល និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

គោលបំណងនៃកិច្ចពិគ្រោះបច្ចេកទេស គឺដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ជាមួយទិន្នន័យដែលប្រមូលបាន និងកែសម្រួលលទ្ធផលតាមវិធីសាស្ត្រម៉ូដែលឱ្យស៊ីទៅនឹងទិន្នន័យនៅទីវាល ដើម្បីអាចទទួលបានលទ្ធផលចេញពីម៉ូដែល មានគុណភាពគ្រប់គ្រាន់ អាចទទួលយយកបាន សម្រាប់បង្កើតសេណារីយ៉ូ នៃការអភិវឌ្ឍ សម្រាប់ការប្រើប្រាស់ដី និងបម្រែបម្រួលអាកាសធាតុ លើជលសាស្ត្រ និងធនធានទឹកក្នុងអាងស្ទឹងព្រែកត្នោត៕