Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី របាយការណ៍បញ្ចប់ នៃគម្រោងសាកល្បងតាមដានបរិស្ថានរួម (ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១)

ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈ​កម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី របាយការណ៍​បញ្ចប់​នៃគម្រោងសាកល្បងតាមដាន​បរិស្ថាន​រួម ដោយមានការចូលរួមពីក្រសួង ស្ថាប័ន​ពាក់ព័ន្ធរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ NGO Forum និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងចុងក្រោយ នៃរបាយការណ៍គម្រោងសាកល្បងការតាមដានបរិស្ថានរួម

២. ចែករំលែក និងផ្សព្វផ្សាយលទ្ធផល នៃគម្រោងសាកល្បងការតាមដានបរិស្ថានរួម ជាមួយភាគីអ្នកពាក់ព័ន្ធ និង

៣. ពិនិត្យ និងពិភាក្សាលើអនុសាសន៍ពីការសិក្សា ចំពោះផលប៉ះពាល់កើតអំពីគម្រោងទំនប់វារីអគ្គិសនី (ដនសាហុង និងសាយ៉ាបូរី) សម្រាប់បរិបទនៃផលប៉ះពាល់ឆ្លងដែន៕