ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងធនធានបរិស្ថាន ដែលមានសារៈសំខាន់ថ្នាក់តំបន់ ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។ ចំពោះក្រុមការងារកម្ពុជា មានមកពី៖ ក្រសួងបរិស្ថាន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
សិក្ខាសាលានេះមានគោលបំណង៖
១)- ផ្តល់ទិដ្ឋភាពទូទៅ នៃការណែនាំក្នុងតំបន់ ក្នុងការរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងធនធានបរិស្ថាន ដែលមានសារៈសំខាន់ថ្នាក់តំបន់ ដល់ប្រទេសជាសមាជិក និង
២)- ពិភាក្សាអំពីដំណាក់កាលដំបូង សម្រាប់អនុវត្តន៍គម្រោង ការរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងធនធានបរិស្ថាន ដែលមានសារៈសំខាន់ថ្នាក់តំបន់៕