សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការថែរក្សា និងលើកកម្ពស់ការប្រើប្រាស់ទិន្នន័យ សម្រាប់ការងារ ម៉ូដែល និងឧបករណ៍ធ្វើសេចក្តីសម្រេចចិត្ត (ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១)
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារ ម៉ូដែល ថ្នាក់ជាតិ ដែលមានសមាសភាពមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការថែរក្សា និងលើកកម្ពស់ការប្រើប្រាស់ទិន្នន័យ សម្រាប់ការងារ ម៉ូដែល និងក្របខ័ណ្ឌគាំទ្រការសម្រេចចិត្ត។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) ពិភាក្សាលើការងារបច្ចេកទេស និងប្រមូលអនុសាសន៍ សម្រាប់លើកកម្ពស់ការប្រើប្រាស់ទិន្នន័យសម្រាប់ម៉ូដែល និងក្របខ័ណ្ឌគាំទ្រការសម្រេចចិត្ត និង(២) ពិនិត្យលើវឌ្ឍនភាពការងារសិក្សាសាកល្បង ម៉ូដែល ថ្នាក់ជាតិ ២០២១៕