Developed by Khmer Focus
កិច្ចប្រជុំក្រុមជំនាញការបរិស្ថានថ្នាក់តំបន់ស្តីពី របាយការណ៍បញ្ចប់ នៃគម្រោង​តាម​ដាន​បរិស្ថានរួម (ថ្ងៃទី ២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១)

ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុម​ជំនាញ​ការបរិស្ថានថ្នាក់តំបន់ស្តីពី របាយការណ៍បញ្ចប់នៃគម្រោងតាមដានបរិស្ថានរួម ដោយ​មាន​ការចូលរួមពីប្រទេសជាសមាជិក គណៈ​កម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ជំនាញការជាតិ និងអន្តរជាតិ។ ចំពោះក្រុមការងារកម្ពុជា មានមកពីក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងចុងក្រោយ នៃរបាយការណ៍គម្រោងសាកល្បងការតាមដានបរិស្ថានរួម

២. ពិនិត្យ និងពិភាក្សាលើអនុសាសន៍គម្រោងសាកល្បងការតាមដានបរិស្ថានរួម

៣. ពិនិត្យ និងពិភាក្សាលើវិធីសាស្ត្រសម្រាប់ការវាយតម្លៃ និងរៀបចំឡើងវិញនៃប្រព័ន្ធតាមដានទន្លេ៕