Developed by Khmer Focus
កិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន សម្រាប់ខែតុលា និងវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.​ម.ក សម្រាប់ខែតុលា និងវិច្ឆិកា ដើម្បីពិនិត្យ​វឌ្ឍនភាពការងារ បញ្ហាប្រឈម និងវិធានការដោះ​ស្រាយ និងផែនការសកម្មភាពក្នុងខែធ្នូ ឆ្នាំ២០២១ របស់បណ្តាអង្គភាពចំណុះ ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង លោកស្រីទីប្រឹក្សា គ.ជ.ទ.ម.ក លេខាធិការ និងអស់លោកប្រធាន និងអនុប្រធានអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក៕