សិក្ខាសាលាថ្នាក់តំបន់ស្តីពី សេចក្តីព្រាងការណែនាំសម្រាប់ការតាមដានកូនត្រីម៉្សៅ (ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១)
ក្រុមការងារកម្ពុជា ដែលមានការចូលរួមពីរដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី សេចក្តីព្រាងការណែនាំសម្រាប់ការតាមដានកូនត្រីម៉្សៅ ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
សិក្ខាសាលានេះមានគោលបំណង៖
១. ចែករំលែកមេរៀន និងបទពិសោធន៍ពីការអនុវត្តការតាមដានកូនត្រីម៉្សៅ និង
២. ពិភាក្សាអំពីសេចក្តីព្រាងការណែនាំសម្រាប់ការតាមដានកូនត្រីម៉្សៅ៕