Developed by Khmer Focus
សិក្ខាសាលាផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេឆ្នាំ២០២១-២០៣០ និង​ផែន​ការ​យុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ (ថ្ងៃទី ០៩-១០ ខែធ្នូ ឆ្នាំ២០២១)

កំពង់ចាម៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយឯកសារ​យុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេឆ្នាំ២០២១-២០៣០ និង​ផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ របស់​គណៈកម្មការទន្លេមេគង្គ (MRC) ជូនមន្ត្រីពាក់ព័ន្ធ​ការងារមេគង្គនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងចម្បងនៃសិក្ខាសាលាផ្សព្វផ្សាយនេះគឺ ដើម្បីចែកផ្សាយឯកសារយុទ្ធសាស្ត្រទាំងពីរ ដែលបានអនុម័តដោយក្រុមប្រឹក្សា MRC ក្នុងឆ្នាំ២០២០ និងពិភាក្សាដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការចូលរួមក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេ និងផែនការយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រងអាងទន្លេ និងការអភិវឌ្ឍ ការប្រើប្រាស់ និងការអភិរក្សធនធានរួមក្នុងអាងប្រកបដោយចីរភាព។ ឯកសារខាងលើ អាចទាញយកតាមតំណរគេហទំព័រ៖ https://www.mrcmekong.org/assets/Publications/BDS-2021-2030-and-MRC-SP-2021-2025.pdf