Developed by Khmer Focus
កិច្ចប្រជុំក្រុមជំនាញការបរិស្ថានថ្នាក់តំបន់ស្តីពី សំណើរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ នៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍអាង (ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១)

ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមជំនាញការបរិស្ថានថ្នាក់តំបន់ ស្តីពី សំណើរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ នៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍអាង ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។ ចំពោះក្រុមការងារកម្ពុជា មានមកពីក្រសួងបរិស្ថាន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិភាក្សា និងផ្តល់យោបល់លើទស្សនៈទាន នៃសំណើរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់នៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍអាង និង

២. ពិភាក្សាអំពីផែនការការងារសម្រាប់ជំហានបន្ទាប់ ឆ្នាំ២០២២៕