Developed by Khmer Focus
កិច្ចប្រជុំឧត្តមមន្ត្រី ដើម្បីពិភាក្សាលើឯកសារពាក់ព័ន្ធ សម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-វៀតណាម លើកទី១៩ (ថ្ងៃទី ១៣-១៤ ខែធ្នូ ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្ដម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី ដើម្បីពិភាក្សាលើឯកសារពាក់ព័ន្ធសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-វៀតណាម លើកទី១៩ និងសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរដ្ឋ របស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់កម្ពុជា នាពេលខាងមុខ។

កិច្ចប្រជុំដឹកនាំដោយលោកជំទាវ សឿង រ័ត្នចាវី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងភាគីកម្ពុជា និងឯកឧត្តម Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេស តំណាងភាគីវៀតណាម និងមានការចូលរួមដោយមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ៕