Developed by Khmer Focus
កិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការចម្រុះកម្ពុជា-វៀតណាម លើកទី១៩ (ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២១)

ភ្នំពេញ៖ ឯកឧត្ដម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការចម្រុះកម្ពុជា-វៀតណាម លើកទី១៩ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិនិត្យ និងឯកភាពលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-វៀតណាមលើកទី១៩ និងសេចក្តីថ្លែងការណ៍រួម សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់កម្ពុជា នាពេលខាងមុខ។ កិច្ចប្រជុំដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងភាគីកម្ពុជា និងឯកឧត្តម ប៊ុយ ថាញ់សឿន រដ្ឋមន្រ្តីក្រសួងការបរទេស តំណាងភាគីវៀតណាម និងមានការចូលរួមដោយមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ៕