Developed by Khmer Focus
សិក្ខាសាលាស្តីពី ផែនការអនុវត្តជំពូកទី៤ “គោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងគុណភាពទឹក និងការឆ្លើយតបបន្ទាន់” (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១)

ក្រុមការងារកម្ពុជា ដែលមានការចូលរួមមកពី​ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈ​កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង​គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បាន​ចូលរួមសិក្ខាសាលាស្តីពី ផែនការអនុវត្តជំពូកទី៤ “គោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងគុណភាពទឹក និងការឆ្លើយតបបន្ទាន់” និង​ដោយមានការចូលរួមពី​ប្រទេសជា​សមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

សិក្ខាសាលានេះមានគោលបំណង៖

១. ជម្រាបជូនអំពីវឌ្ឍនភាពនៃការអនុវត្តគោលការណ៍បច្ចេកទេសនៃគុណភាពទឹក និង

២. ពិភាក្សាអំពីផែនការអនុវត្តជំពូកទី៤ “គោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងគុណភាពទឹក និងការឆ្លើយតបបន្ទាន់”៕