Developed by Khmer Focus
សិក្ខាសាលាចែករំលែកថ្នាក់តំបន់ស្តីពី លទ្ធផលនៃការសាកល្បងគោលការណ៍ណែនាំការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែនក្នុងប្រទេសកម្ពុជា (ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១)

ក្រុម​ការងារ​កម្ពុជា ដែល​មាន​ការ​ចូលរួមមកពីក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាចែករំលែកថ្នាក់តំបន់ស្ដីពី លទ្ធផលនៃការសាកល្បងគោលការណ៍ណែនាំការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន ក្នុងប្រទេសកម្ពុជា ដោយ​មាន​ការ​​ចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

សិក្ខាសាលានេះមានគោលបំណង៖

១- ចែករំលែកនូវលទ្ធផលនៃការសិក្សាសាកល្បង ជាមួយប្រទេសជាសមាជិក និង

២- ដើម្បីផ្តល់នូវមេរៀនល្អៗ និងអនុសាសន៍សម្រាប់ការអនុវត្តបន្ថែមទៀតនៃគោលការណ៍ណែនាំការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន (MRC-TbEIA) ជាមួយប្រទេសជាសមាជិក៕