Developed by Khmer Focus
កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យកែសម្រួលធាតុចូល សម្រាប់រៀបចំរបាយការណ៍ពាក់កណ្តាល​អាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត (ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១)

សៀមរាប៖ លោក សួស ប៊ុនថន ប្រធាន​នាយកដ្ឋាន​ផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃ​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូល​រួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យកែសម្រួលធាតុចូល សម្រាប់រៀបចំរបាយការណ៍ ពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ ផ្អែកលើផលប៉ះពាល់នៃការរីករាលដាលនៃមេរោគកូវីដ-១៩។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការ ក្រសួងផែនការ និងមានមន្រ្តីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួម។ អង្គប្រជុំបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិនិត្យ និងកែសម្រួលធាតុចូលរបស់ខ្លួនជាលើកចុងក្រោយ ដែលក្រសួងផែនការបានសង្ខេបខ្លឹមសារខ្លីៗ និងស្នើឱ្យផ្ញើត្រឡប់ទៅក្រសួងផែនការវិញ ត្រឹមថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២៕