Developed by Khmer Focus
កិច្ចប្រជុំក្រុមជំនាញការបរិស្ថានថ្នាក់តំបន់ស្តីពី ការរៀបចំវិធីសាស្ត្រលម្អិតសម្រាប់ការសិក្សាថ្នាក់តំបន់ (ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១)

ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមជំនាញការបរិស្ថានថ្នាក់តំបន់ស្តីពី ការរៀបចំវិធី​សាស្ត្រលម្អិត សម្រាប់ការសិក្សាថ្នាក់តំបន់ចំនួន៣ នៃផែនការសកម្មភាពប្រមូល និងបង្កើតទិន្នន័យ (DAGAP) ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រី​លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។ ចំពោះក្រុមការងារកម្ពុជា មានមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិភាក្សា និងផ្តល់យោបល់ ដើម្បីបញ្ចប់វិធីសាស្ត្រលម្អិតនៃការសិក្សាទាំងបី

• តម្លៃសេដ្ឋកិច្ច នៃសេវាកម្មអេកូឡូស៊ីដីសើម

• វិសាលភាព នៃការជ្រៀតចូលជាតិប្រៃនៅក្នុងដីសណ្តរទន្លេមេគង្គ

• ស្ថានភាពទីជម្រកទន្លេ ទីទំនប់ទឹកសាប និងនៅតាមតំបន់ឆ្នេរ និង

២. ពិភាក្សាអំពីផែនការការងារសម្រាប់ការប្រមូលទិន្នន័យឆ្នាំ២០២២ សម្រាប់ការរៀបចំរបាយការណ៍ស្ថានភាពអាងឆ្នាំ២០២៣៕