Developed by Khmer Focus
កិច្ចប្រជុំចង្អៀតដើម្បីពិភាក្សាអំពីការបន្តដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោងវារីអគ្គិសនី សាណាខាំ (ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២)

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានចូលរួម​កិច្ច​ប្រជុំ​ចង្អៀត ជាមួយលោកបណ្ឌិត Truong Hong Tien អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គវៀតណាម និងលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិ នៃគណៈកម្មការទន្លេមេគង្គ ដើម្បីពិភាក្សាអំពីការបន្តដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោងវារីអគ្គិសនី សាណាខាំ (SNHPP)។

គោលបំណងនៃកិច្ចប្រជុំគឺ ធ្វើការសង្ខេបជូនជ្រាបអំពីដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់ SNHPP ដោយសង្កត់ធ្ងន់ទៅលើលទ្ធផលនៃកិច្ចប្រជុំរវាង MRCS និង LNMC និង TNMC និងស្វែងរកទស្សនៈពីសមាជិកគណៈកម្មាធិការរួម នៃកម្ពុជា និងវៀតណាម ទាក់ទងនឹងដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់ SNHPP និងកិច្ចការបន្តនៃការងារនេះ៕