Developed by Khmer Focus
កិច្ចប្រជុំរបស់ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ ក្រោមមូលនិធិនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួម និងដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ ក្រោមមូលនិធិនៃកិច្ចសហប្រតិបត្តិការ

មេគង្គ-ឡានឆាង ស្តីពី ការគ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធឆ្លងដែន ដោយមានការចូលរួមពីសហគមន៍នៅតំបន់ព្រំដែនដីសណ្តទន្លេមេគង្គកម្ពុជា-វៀតណាម និងផ្សព្វផ្សាយបទពិសោធន៍ទទួលបានទៅតំបន់ព្រំដែនកម្ពុជា-ឡាវ។ កិច្ចប្រជុំនេះ មានការចូលរួមពីប្រធាននាយកដ្ឋានពាក់ព័ន្ធ ក្រុមការងារអនុវត្តគម្រោង និងក្រុមជំនាញការថ្នាក់ជាតិ។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីបង្ហាញពីលទ្ធផលនៃការអនុវត្តគម្រោងកន្លងមក មុននឹងបន្តអនុវត្តបញ្ចប់នូវសកម្មភាពដែលនៅសេសសល់៕