Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលលើកទី៨ ស្តីពីការប្រើប្រាស់ប្រពន្ធគាំទ្រការធ្វើសេចក្តីសម្រេច (DSS) ក្នុងអាងទន្លេ 3S និង4P (ថ្ងៃទី ២៤-២៧ ខែមករា ឆ្នាំ២០២២)

កែប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលលើកទី៨ ស្តីពី ការប្រើប្រាស់ប្រពន្ធគាំទ្រការធ្វើសេចក្តីសម្រេច (DSS) ក្នុងអាងទន្លេ 3S និង 4P សម្រាប់មន្រ្តីកសាងផែនការ និងមន្រ្តីម៉ូដែលផ្នែកជលសាស្ត្រ និងធនធានទឹក ក្រោមគម្រោងគ្រប់គ្រងធនធនទេកចម្រុះមេគង្គតំណាក់កាលទី៣ សមាសភាគ២។

ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគ្រប់គ្រងសមាសភាគទី២ MIWRMP3 បានដឹកនាំវគ្គបណ្តុះបណ្តាល ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញអនុវត្តគម្រោង មកពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគីរី និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា  ព្រមទាំងជំនាញការអន្តរជាតិនៃទីប្រឹក្សាបច្ចេកទេស DHI។

សិក្ខាសាលាបណ្តុះបណ្តាល មានគោលបំណង ដើម្បីពង្រឹងសមត្ថភាពយល់ដឹង និងសមត្ថភាពជំនាញអនុវត្ត ដល់មន្រ្តីក្រុមការងារជំនាញ (ក្រុមផែនការ និងម៉ូដែល) មានសមត្ថភាព ក្នុងការប្រើប្រាស់ប្រពន្ធគាំទ្រការសម្រេច គាំទ្រដល់ដំណើរការគ្រប់គ្រង ការកសាងផែនការធនធានទឹក និងអាងទន្លេ 3S និង4P។

លទ្ធផលនៃសិក្ខាសាលា ក្នុងរយៈពេល ៤ថ្ងៃនេះ សិក្ខាកាមទទួលបានចំណេះដឹង ការយល់ច្បាស់ និងឈានមានជំនាញ ក្នុងការរៀបចំធ្វើបច្ចុប្បន្នភាព និងកែសម្រួលសេណារីយ៉ូអភិវឌ្ឍន៍ ព្រមទាំងស្ទាត់ជំនាញក្នុងការប្រើប្រាស់ប្រពន្ធ DSS តាមរយៈកិច្ចការបង្កើតម៉ូដែល និងកសាងផែនការអាងទន្លេ ៣S និង៤P ព្រមទាំងកសាងជាក្រុមការងារទទួលបន្ទុកអង្គភាព DSS ដើម្បីមានមុខងារ និងការទទួលខុសត្រូវការងារចំពោះថ្នាក់ដឹកនាំក្នុងការធ្វើសេចក្តីសម្រេចលើផែនការវិនិយោគ ការកសាងផែនការអភិវឌ្ឍន៍ធនធានទឹក តាមម៉ូដែល និងតាមឧបករណ៍ DSS៕