ភ្នំពេញ៖ បន្ទាប់ពីបានជួបសំដែងការគួរសមជាមួយឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គជទមក) និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) តំណាងកម្ពុជា រួចមក លោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC និងសហការី បានបន្តជួបពិភាក្សាការងារជាមួយឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សមាជិកគណៈកម្មាធិការរួម MRC (MRC-JC) តំណាងកម្ពុជា និងជាប្រធាន MRC JC ឆ្នាំ២០២២ និងដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា គជទមក និងប្រធាននាយកដ្ឋានចំណុះអគ្គលេខាធិការរដ្ឋាន គជទមក។
កិច្ចជំនួបពិភាក្សា បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាដោយផ្តោតលើកិច្ចការជាអាទិភាពដែល MRC ត្រូវអនុវត្ត ជាពិសេសសម្រាប់ឆ្នាំ២០២២ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត។ ទន្ទឹមនឹងនោះ ក៏បានផ្តោតជាសំខាន់ផងដែរ អំពីតម្រូវការនៅថ្នាក់ជាតិ ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៌អាងទន្លេមេគង្គ ឆ្នាំ២០២១-២០៣០៕