Developed by Khmer Focus
កិច្ចប្រជុំលើកទី១១ របស់ក្រុមអ្នកជំនាញផ្នែកទិន្នន័យ ម៉ូដែល និងព្យាករណ៍ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី១១ របស់ក្រុមអ្នកជំនាញផ្នែកទិន្នន័យ ម៉ូដែល និងព្យាករណ៍ របស់គណៈកម្មការទន្លេមេគង្គ តាមរយៈប្រព័ន្ធ​អនឡាញ ដោយផ្តោតលើការសិក្សារួមគ្នាស្តីពី ការផ្លាស់ប្តូរស្ថានភាពជលសាស្ត្រក្នុងអាងទន្លេមេគង្គ-ឡានឆាង និងយុទ្ធសាស្ត្របន្ស៊ាំ។ កិច្ចប្រជុំបានទទួលការសម្របសម្រួលបច្ចេកទេស ដោយនាយកផ្នែកគាំទ្របច្ចេកទេស នៃលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីសមាជិកក្រុមជំនាញការជាតិ នៃប្រទេសជាសមាជិក ជំនាញការជាតិ ក្រុមការងារលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមជ្ឈមណ្ឌលទឹក​LMC របស់ចិន។

កិច្ចប្រជុំមានគោលបំណងបង្ហាញ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍បឋម នៃការសិក្សារួមគ្នាស្តីពីការផ្លាស់ប្តូរស្ថានភាពជលសាស្ត្រក្នុងអាងទន្លេមេគង្គ-ឡានឆាង និងយុទ្ធសាស្ត្របន្ស៊ាំ៕