Developed by Khmer Focus
កិច្ចប្រជុំក្រុមជំនាញការបរិស្ថានថ្នាក់តំបន់ស្តីពី បច្ចុប្បន្នភាពនៃកម្មវិធីតាមដានបរិស្ថានរួម របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២)

ក្រុម​ការងារ​កម្ពុជា ដែល​មាន​ការ​ចូលរួម​ពីក្រសួង​ធនធានទឹក និង​ឧតុនិយម រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមជំនាញការបរិស្ថានថ្នាក់តំបន់ស្តីពី បច្ចុប្បន្នភាពនៃកម្មវិធីតាមដានបរិស្ថានរួម របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ តំណាងមកពីទំនប់វារីអគ្គីសនី Xayaburi, Dong Sahong, Pak Beng, Pak Lay, Luang Prabang, Sanakham និងក្រុមការងារ JEM/Core River Monitoring Network។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិនិត្យ និងពិភាក្សាលើបច្ចុប្បន្នភាពនៃកម្មវិធីតាមដានបរិស្ថានរួម របស់គណៈកម្មការទន្លេមេគង្គ និង

២. ស្នើការឯកភាពលើបច្ចុប្បន្នភាពនៃកម្មវិធីតាមដានបរិស្ថានរួម ដើម្បីបញ្ចូលក្នុងការរៀបចំប្រព័ន្ធតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ៕