សន្និសីទទឹកអន្តរជាតិ (ថ្ងៃទី ១៧-២១ ខែមេសា ឆ្នាំ២០២២)
សឹង្ហបុរី៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង និងលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសន្និសីទទឹកអន្តរជាតិ។ សន្និសីទនេះ មានការចូលរួមពីតំណាងប្រទេសជាសមាជិក លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងអ្នកដឹកនាំផ្នែកទឹកក្នុងតំបន់ រដ្ឋាភិបាលប្រទេសក្នុងតំបន់ ឧស្សាហកម្ម និងស្ថាប័នសិក្សាស្រាវជ្រាវ។
គោលបំណងនៃសន្និសីទ គឺដើម្បីចែករំលែកដំណោះស្រាយលើបញ្ហាប្រឈមពីការអភិវឌ្ឍទឹក និងបរិស្ថាន តាមរយៈនិវានុវត្តន៍បច្ចេកវិទ្យា ការចូលរួមរបស់អ្នកពាក់ព័ន្ធ និងជាឱកាសក្នុងការរៀនសូត្រពីបទពិសោធន៍ល្អៗ ការកសាងបណ្តាញ និងភាពជាដៃគូ នាពេលអនាគត៕