Developed by Khmer Focus
ជួបពិភាក្សាការងារជាមួយ តំណាងការិយាល័យសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង (ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អម​ដោយ​អគ្គលេខាធិការ​រង និង​ប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា បានជួបពិភាក្សាការងារ តាម​អនឡាញ ជាមួយតំណាងការិយាល័យសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង សម្រាប់កិច្ចសហប្រតិបត្តិការ (UNOSSC)។

គោលបំណងនៃកិច្ចជំនួបគឺដើម្បី (១) ណែនាំអំពីបច្ចុប្បន្នភាពនៃការអនុវត្តគម្រោង និងការសម្រេចពីកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការដឹកនាំ ទាក់ទងនឹងការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងអាងទន្លេមេគង្គក្រោម ស្តីពីទឹក ថាមពល និងស្បៀង (២) ពិគ្រោះយោបល់លើទិដ្ឋភាពទូទៅអំពីអាទិភាពនៃការអភិវឌ្ឍនៅថ្នាក់ជាតិ និងការចែករំលែកអភិក្រម និងអនុសាសន៍ សម្រាប់សំណើគម្រោងសាងល្បងនៅកម្ពុជា និង (៣) ពិគ្រោះអំពីតួនាទីរបស់កម្ពុជាក្នុងការគាំទ្រអនុវត្តគម្រោងសាងល្បង និងផែនការ៕