ពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០ ឆ្នាំ២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ (ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២)
ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី២ បានចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០ ឆ្នាំ២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សិក្ខាកាមដែលបានចូលរួមពិធីខាងលើ ជាសិស្សមន្រ្តីជាន់ខ្ពស់ សិស្សមន្រ្តីក្រមការ កម្មសិក្សាការី ដែលបានទទួលការបណ្តុះបណ្តាលក្នុងឆ្នាំ២០២០ ២០២១ និងគ្រោងនឹងទទួលការបណ្តុះបណ្តាលក្នុងឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល និងសិក្ខាកាមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ២៣៨៨ អង្គ/នាក់៕