Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការវិភាគតម្លៃ និងផលប្រយោជន៍ ដើម្បីរៀបចំប្រព័ន្ធតាមដានទន្លេ (ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២)

ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការជាតិទន្លមេគង្គកម្ពុជា បានដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះយោបល់ថ្នាក់ជាតិ​ស្តីពី ការវិភាគតម្លៃ និង​ផលប្រយោជន៍ ដើម្បីរៀបចំប្រព័ន្ធតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូល​រួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងធនធានទឹក និង​ឧតុនិយម ក្រសួង​ផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិនិត្យ និងពិភាក្សាលើរបាយការណ៍វាយតម្លៃចំណុចខ្វះខាត (GA) និងរបាយការណ៍វិភាគតម្លៃ និងផលប្រយោជន៍ (CBA) និង

២. ពិភាក្សាលើសកម្មភាពគាំទ្រការគ្រប់គ្រងទិន្នន័យ និងជំហានបន្ទាប់៕