សិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍តាមដានគុណភាពទឹកអាងទន្លេមេគង្គក្រោម ឆ្នាំ២០២០ (ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២)
ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍តាមដានគុណភាពទឹកអាងទន្លេមេគង្គក្រោម ឆ្នាំ២០២០ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន រដ្ឋបាលជលផល និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
សិក្ខាសាលានេះមានគោលបំណង៖
១. លើកកម្ពស់ការយល់ដឹងអំពីបណ្តាញតាមដានគុណភាពទឹក និងនីតិវិធីសម្រាប់គុណភាពទឹក និងគោលការណ៍ណែនាំបច្ចេកទេសរបស់ MRC និង
២. ផ្សព្វផ្សាយលទ្ធផលនៃរបាយការណ៍តាមដានគុណភាពទឹកអាងទន្លេមេគង្គក្រោម ឆ្នាំ២០២០៕s