Developed by Khmer Focus
កិច្ចប្រជុំគណ:កម្មការថវិកា របស់គណ:កម្មការទន្លេមេគង្គ លើកទី១៤ (ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២)

វៀងច័ន្ទ៖ ក្រុមការងារកម្ពុជា ដឹកនាំដោយ​ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​បន្តចូលរួមកិច្ចប្រជុំគណៈកម្មការថវិកា របស់​គណៈ​កម្មការ​ទន្លេមេគង្គ លើកទី១៤ ដែលរៀបចំដោយលេខាធិការដ្ឋាន MRC។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សមាជិកគណៈកម្មាធិការរួម តំណាងកម្ពុជា ប្រធានគណៈកម្មាធិការរួម MRC ឆ្នាំ២០២២ និងជាប្រធានគណៈកម្មការថវិកា MRC និងលោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC ដោយមានការចូលរួមពីមន្ត្រីមកពីប្រទេសជាសមាជិក MRC និងក្រុមមន្ត្រីតំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំមានគោលបំណង៖ (១) ជម្រាបជូនពីស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលការងារសម្រេចបាន និងមេរៀនបទពិសោធន៍ក្នុងការអនុវត្តការងារឆ្នាំ២០២១ (២) ជម្រាបជូន និងពិភាក្សាលើវឌ្ឍនភាពការងារដែលអនុវត្តបាន និងរបាយការណ៍ហិរញ្ញវត្ថុ នៅពាក់កណ្តាលឆ្នាំ២០២២ ការគ្រោងចំណាយ និងការកែសម្រួលសកម្មភាពដែលនឹងត្រូវអនុវត្តតាមអង្គភាពជំនាញក្នុងផែនការការងារឆ្នាំ២០២១-២០២២ និង(៣) ចែករំលែកព័ត៌មានពីបញ្ហា និងអនុសាសន៍ណែនាំពីសកម្មភាពសវនកម្មផ្ទៃក្នុងសម្រាប់ MRC៕