Developed by Khmer Focus
កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិលើកទី២ នៃគម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែនស្តីពី ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត (ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិលើកទី២ នៃ​គម្រោង​កិច្ចសហប្រតិបត្តិការឆ្លងដែនស្តីពី ការ​គ្រប់គ្រង​ទឹកជំនន់ និង​ភាពរាំងស្ងួត នៅតំបន់ព្រំដែន កម្ពុជា-ថៃ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួម​ពីមន្រ្តី​មក​ពី​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រួមមាន៖ MOWRAM, MAFF, MOE, MRD, MME, MPWT, NCDM, TSA, PDOWRAM (បន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន) មន្រ្តីមកពី ICEM, GIZ, MRCS ជំនាញការជាតិ ជំនាញការអន្តរជាតិ និងមន្រ្តីពី គ.ជ.ទ.ម.ក។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី (១) បង្ហាញពីលទ្ធផលដែលបានអនុវត្តកន្លងមកក្នុងតំណាក់កាលទី៣ (២) ពិភាក្សាលើផែនការសកម្មភាព សម្រាប់អនុវត្តន៍ផែនការមេនៃគម្រោង (៣) ពិនិត្យលើឯកសារ យុទ្ធសាស្រ្តស្នើសុំមូលនីធិបរិស្ថានសកល (៤) បង្ហាញពីលទ្ធផលដែលបានចុះបេសកកម្មកាលពីខែមិថុនា ដើម្បីសិក្សាពីដំណោះស្រាយដោយផ្អែកលើធម្មជាតិ (NbS) និងផែនការគម្រោង និង (៥) ពិភាក្សាពីជំហានបន្ទាប់ សម្រាប់ឆ្នាំ២០២២៕