Developed by Khmer Focus
សិក្ខាសាលាថ្នាក់តំបន់ស្តីពី បច្ចេកទេស/បច្ចេកវិទ្យាប្រព័ន្ធធារាសាស្រ្តជប៉ុន (ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២)

ថៃ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំក្រុមការងារថ្នាក់ជាតិពីកម្ពុជា រួមមានលោក តាំង សុផាត អគ្គនាយករងកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងលោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី បច្ចេកទេស/បច្ចេកវិទ្យាប្រព័ន្ធធារាសាស្រ្តជប៉ុន។ សិក្ខាសាលានេះរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ដោយមានសមាសភាពចូលរួមពីបណ្តាប្រទេសជាសមាជិកមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) បុគ្គលិក MRC និងជំនាញការអន្តរជាតិមកពីប្រទេសជប៉ុន ប្រទេសមីយ៉ាន់ម៉ា។

គោលបំណងសិក្ខាសាលាគឺ (១) ធ្វើឱ្យការយល់ដឹងរបស់អ្នកចូលរួមកាន់តែស៊ីជម្រៅ សម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិ និងការបង្ហូរទឹកពាក់កណ្តាលរដូវ (២) ចែករំលែកព័ត៌មាន និងផែនការសកម្មភាពទៅដល់ប្រទេសជាសមាជិក៕