Developed by Khmer Focus
កិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ (ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក ធួន សុខជា អនុប្រធាន​នាយកដ្ឋាន​ផែនការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ (JCBC) ដែលរៀបចំដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ មានការចូលរួមពី ភាគីកម្ពុជា និងភាគីឡាវ។

គោលបំណងកិច្ចប្រជុំគឺដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើកំណត់ហេតុកិច្ចប្រជុំលើកទី១៤ នៃកិច្ចប្រជុំចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាឡាវ (JCBC)។