Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ពិធីសារនៃការតាមដានសំណល់ផ្លាស្ទីកក្នុងទន្លេមេគង្គ (ថ្ងៃទី ០៤-០៨ ខែកក្កដា ឆ្នាំ២០២២)

ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខា​សា​លា​បណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ពិធីសារនៃ​ការ​តាម​ដានសំណល់ផ្លាស្ទីកក្នុងទន្លេមេគង្គ របស់​គណៈ​កម្មការទន្លេមេគង្គ ដោយមានការចូលរួម​ពី​ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន រដ្ឋបាលជលផល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ GIZ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជំនាញការអន្តរជាតិ និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

សិក្ខាសាលានេះមានគោលបំណង៖

១. លើកកម្ពស់ការយល់ដឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធអំពីពិធីសារនៃការតាមដានសំណល់ផ្លាស្ទីកក្នុងទន្លេរបស់ MRC

២. ពង្រឹងសមត្ថភាពដល់ស្ថាប័នអនុវត្តន៍ និងអ្នកពាក់ព័ន្ធអំពីការតាមដានសំណល់ផ្លាស្ទីកក្នុងទន្លេ ដើម្បីឱ្យប្រាកដថាការសាកល្បងនៅរដូវវស្សានឹងអាចអនុវត្តន៍បានតាមការគ្រោងទុក៕