ទទួលជួបពិភាក្សាជាមួយគណ:ប្រតិភូទន្លេមីស៊ីស៊ីពី សហរដ្ឋអាមេរិក (ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រូមនឹងសហការី បានទទួលជួបពិភាក្សាជាមួយគណ:ប្រតិភូទន្លេមីស៊ីស៊ីពី សហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ Diana M. Holland ប្រធានគណៈកម្មការទន្លេមីស៊ីស៊ីពី។
ក្នុងកិច្ចជំនួបពិភាក្សានេះ ភាគីទាំងពីរបានជម្រាប និងផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងការអនុវត្តល្អ ព្រមទាំងបញ្ហាប្រឈមលើការគ្រប់គ្រងធនធានទឹក និងអាងទន្លេក្នុងក្របខណ្ឌជាតិ និងក្នុងបរិបទឆ្លងដែន៕