Developed by Khmer Focus
ទស្សនៈកិច្ចរបស់គណៈកម្មការទន្លេមីស៊ីស៊ីពី នៅតំបន់ទន្លេសាប ដើម្បីស្វែងយល់ពីស្ថានភាពទឹកជំនន់ និងគ្រោះរាំងស្ងួត (ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២)

កំពង់ឆ្នាំង៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងសហការី មន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានចូលរួមជូនដំណើរគណៈប្រតិភូគណៈកម្មការទន្លេមីស៊ីស៊ីពី សហរដ្ឋអាមេរិក ដឹកនាំដោយឧត្តមសេនីយ៍ Diana M. Holland ប្រធានគណៈកម្មការទន្លេមីស៊ីស៊ីពី និងសហការី ទៅទស្សនៈកិច្ចតំបន់ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង និងតំបន់ផាត់សណ្តាន ខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីស្ថានភាពទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុងបឹងទន្លេសាប និងជីវភាព មុខរបរជាក់ស្តែង របស់ប្រជាជនកម្ពុជា និងបញ្ហាប្រឈមនៃការរស់នៅផ្ទះលើទឹក ក្នុងបឹងទន្លេសាប របស់ប្រជាសហគមន៍៕