Developed by Khmer Focus
សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មប្រព័ន្ធគេហទំព័រព័ត៌មាន នៃប្រព័ន្ធព័ត៌មានរបស់ MRC (ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២)

ហាណូយ៖ ក្រុមការងារកម្ពុជា មានក្រសួងធន​ធានទឹក និងឧតុនិយម ក្រសួងសាធារណការ និង​ដឹកជញ្ជូន និង​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា ដឹកនាំដោយឯក​ឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មប្រព័ន្ធគេហទំព័រព័ត៌មាន នៃប្រព័ន្ធព័ត៌មានរបស់ MRC។ កិច្ចប្រជុំត្រូវបានដឹកនាំសម្របសម្រួលដោយលេខាធិការដ្ឋាន MRC ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ នៃប្រទេសជាសមាជិក និងក្រុមការងារលេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ១. កម្មវិធីណែនាំសម្រាប់ចូលទៅពិនិត្យតាមដានរកបរិមាណទឹកភ្លៀងសរុបសម្រាប់ MRC ២. ការបណ្តុះបណ្តាល និងពង្រឹងឡើងវិញនូវ គេហទំព័រទិន្នន័យ របស់ MRC-IS ៣. ការធ្វើបច្ចុប្បន្នភាពឡើងវិញនៅអាងទន្លេមេគង្គ Atlas ឆ្នាំ២០២២ ៤. ការបង្ហាញ និងរំលឹកឡើងវិញអំពី MRC-IS និង ៥. ការចង្អុលបង្ហាញទៅអ្នកប្រើប្រាស់ សម្រាប់ស្វែងរកគេហទំព័រទិន្នន័យ របស់ MRC-IS៕