Developed by Khmer Focus
កិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២២ (ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គម្ពុជា បាន​ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការ​ងារ​ក្នុងឆមាសទី១ និងទិសដៅការងារសម្រាប់​ឆមាស​ទី២ ឆ្នាំ២០២២ របស់​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ទីប្រឹក្សា ប្រធាន អនុប្រធានអង្គភាពក្រោមឱវាទអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំមានគោលបំណងដើម្បី (១) ជម្រាប និងពិភាក្សាអំពីលទ្ធផលការងារ ក្នុងឆមាសទី១ និងផែនការការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (២) ពិនិត្យ ពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងភាពជោគជ័យក្នុងការអនុវត្តផែនការការងារក្នុងឆមាសទី២ ឆ្នាំ២០២២ និង (៣) ជម្រាបជូនអំពីស្ថានភាពជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម ក្នុងរដូវវស្សា ឆ្នាំ២០២២៕