Developed by Khmer Focus
សកម្មភាពអង្កេតអំពីការដាក់ឧបករណ៍តាមដានចលនាត្រី និងការលែងត្រី (ថ្ងៃទី ២៣-២៨ ខែកក្កដា ឆ្នាំ២០២២)

ចំប៉ាសាក់៖ លោក ឡាយ វុទ្ធី និងលោក តែ សាម៉ឺឌី មន្ត្រីបច្ចេកទេស នាយកដ្ឋាន​បណ្ដា​គម្រោង និង​កម្មវិធី នៃ​គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា និង​លោក ទូច ប៊ុនថន អនុប្រធាន​វិទ្យា​ស្ថានស្រាវជ្រាវ និង​អភិវឌ្ឍជលផលទឹកសាប បាន​ចូលរួមសកម្មភាពអង្កេតអំពី ការដាក់ឧបករណ៍តាមដានចលនាត្រី និង​ការលែងត្រី។ សកម្មភាពនេះត្រូវបានដឹកនាំ និងសម្របសម្រួលដោយលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ នៃប្រទេសជាសមាជិក និងក្រុមការងារលេខាធិការដ្ឋាន MRC។

គោលបំណងនៃសកម្មភាពគឺដើម្បី៖

១. ពិនិត្យ និងស្វែងយល់អំពីវិធីសាស្ត្រក្នុងការដាក់ឧបករណ៍តាមដាន និងការប្រលែងត្រី និង

២. ផ្ដល់ឱកាសដល់ប្រទេសសមាជិកទស្សនៈកិច្ចទីតាំងផ្លូវត្រី នៃសកម្មភាព JEM ដែលជាកន្លែងប្រលែងត្រី និងដាក់ឧបករណ៍តាមដានចលនាត្រី៕