បាងកក៖ លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេង្គកម្ពុជា បានដឹកនាំក្រុមការងារដែលមានសមាសភាពពីក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេង្គកម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់លើកទី៣ ស្តីពី ការប្រើប្រាស់ឧបករណ៍ ម៉ូដែល HEC-RAS សម្រាប់គាំទ្រដល់ក្របខណ្ឌសេចក្តីសម្រេចចិត្ត របស់គណៈកម្មការទន្លេមេគង្គ (MRC-DSF)។
វគ្គបណ្តុះបណ្តាលនេះត្រូវបានសម្របសម្រួលដោយលេខាធិការដ្ឋាន MRC ដែលមានការចូលរួមពីមន្ត្រីជំនាញពីប្រទេសជាសមាជិក (កម្ពុជា វៀតណាម ឡាវ ថៃ) ក្រុមជំនាញការពី USACE & K Water និងក្រុមការងារលេខាធិការដ្ឋាន MRC។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីឱ្យសិក្ខាកាម បានយល់ដឹងពីការទទួលបាន ការប្រើប្រាស់ទិន្នន័យផ្កាយរណប ពីអង្គការ NASA ជាមួយនិងដំណើរការរៀបចំទាញយកទិន្នន័យពីប្រភពNASAaccess, ការកែទម្រង់ទិន្នន័យ និងកែតម្រូវទិន្នន័យសម្រាប់ ម៉ូដែល SWATOnline៕