Developed by Khmer Focus
វគ្គបណ្តុះបណ្តាលស្តីពី ការធ្វើបទបង្ហាញ និងជំនាញទំនាក់ទំនង (ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២)

កំពង់ចាម៖ ឯកឧត្តម សូ សូភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ​វគ្គបណ្តុះបណ្តាលស្តីពី ការធ្វើបទបង្ហាញ និងជំនាញទំនាក់ទំនង ដោយមានការចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃសិក្ខាសាលាគឺ៖ (១) ការផ្តល់ឱកាសឱ្យសិក្ខាកាមទាំងអស់ រៀបចំបទបង្ហាញ និងធ្វើបទបង្ហាញ និងទទួលការកែលម្អរពីគ្រូឧទ្ទេសនាម និងសិក្ខាកាមចូលរួម និង (២) សិក្ខាកាមបានស្តាប់ និងយល់ដឹងពីជំនាញក្នុងការងារទំនាក់ទំនង៕