វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សមាជិកគណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ MRC តំណាងកម្ពុជា និងជាប្រធានគណៈកម្មាធិការរួម MRC ប្រចាំឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មការថវិកា នៃ MRC លើកទី១៥ ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន MRC ដោយមានការចូលរួមពីប្រតិភូនៃប្រទេសជាសមាជិក MRC (កម្ពុជា ឡាវ ថៃ វៀតណាម) មន្រ្តីតំណាងដៃគូអភិវឌ្ឍន៍ និងមន្រ្តីពាក់ព័ន្ធសំខាន់ៗនៃលេខាធិការដ្ឋាន MRC។ ដោយឡែក ក្រុមការងារដែលបានចូលរួមពីកម្ពុជា ដឹកនាំដោយឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ និងពិភាក្សាលើ៖ ទី១) ស្ថានភាពហិរញ្ញវត្ថុរបស់ MRC ពីខែមករា-តុលា ឆ្នាំ២០២២ រួមមាន ថវិកាទទូលបាន សកម្មភាព និងថវិកាចំណាយ និង ទី២) ផែនការសកម្មភាព និងថវិកាគ្រោងសម្រាប់ឆ្នាំ២០២៣-២០២៤ របស់ MRC៕