កិច្ចប្រជុំលើកទី៤១ នៃក្រុមការងារគណ:កម្មាធិការរួម (ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២)
វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សមាជិកគណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ MRC តំណាងកម្ពុជា និងជាប្រធានគណៈកម្មាធិការរួម MRC ប្រចាំឆ្នាំ២០២២ បានបន្តដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការរួម ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន MRC ដោយមានការចូលរួមពីប្រតិភូនៃប្រទេសជាសមាជិក MRC (កម្ពុជា ឡាវ ថៃ វៀតណាម) និងមន្រ្តីពាក់ព័ន្ធសំខាន់ៗនៃលេខាធិការដ្ឋាន MRC។ ក្រុមការងារដែលបានចូលរួមពីកម្ពុជា ដឹកនាំដោយឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងពិភាក្សាផ្តល់យោបល់លើ៖ (១) ការកែសម្រួលឡើងវិញបញ្ហាមួយចំនួនក្នុងផ្នែកគ្រប់គ្រងធនធានមនុស្ស របស់ MRC និងវឌ្ឍនភាពនៃការកសាងផែនការអភិវឌ្ឍន៍ស្ថាប័ន MRC៕