Developed by Khmer Focus
កិច្ចប្រជុំបច្ចេកទេសស្តីពី សេចក្តីព្រាងរបាយការណ៍ចុងក្រោយ នៃការសិក្សា​សាក​ល្បង​អាងស្ទឹងព្រែកត្នោត (ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំកិច្ចប្រជុំបច្ចេកទេសស្តីពី សេចក្តីព្រាង​របាយ​ការណ៍ចុងក្រោយ នៃការសិក្សាសាកល្បង​អាង​ស្ទឹងព្រែកត្នោត ឆ្នាំ២០២១-២០២២ ដោយ​មានការចូលរួមពីមន្រ្តីក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងធនធានទឹក និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល និងមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំមានគោលបំណងដើម្បី៖ (១) ពិនិត្យផ្ទៀងផ្ទាត់លើលទ្ធផលក្នុងសេចក្តីពង្រាងរបាយការណ៍ចុងក្រោយ នៃការសិក្សាសាកល្យងអាងស្ទឹងព្រែកត្នោតឆ្នាំ២០២១-២០២២ (២) លើកកម្ពស់ការយល់ដឹងរួមគ្នា និងត្រៀមបញ្ជូនសេចក្តីពង្រាងរបាយការណ៍បញ្ចប់ទៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ៕