Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងទឹកក្រោមដី (ថ្ងៃទី ២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២២)

អូប៊ុន៖ លោក សួស ប៊ុនថន ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរ​ជាតិ នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក សេង អ៊ាមហ័រ អនុប្រធាន​នាយក​ដ្ឋានផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក ប៉ែន រក្សា អនុប្រធាន​ការិយាល័យ នៃ​នាយកដ្ឋាន​ទឹក​ស្អាត និង​អនាម័យ នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​លោកបណ្ឌិត អឿង ចន្ថា ជំនាញការថ្នាក់ជាតិ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងទឹកក្រោមដី ដែលរៀបចំដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមានអ្នកចូលរួមពីបណ្តាប្រទេសជាសមាជិកមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) បុគ្គលិក និងជំនាញការ ពី MRC និងជំនាញការអន្តរជាតិ ពីប្រទេសអ៊ីស្រាអែល។

គោលបំណងសិក្ខាសាលាបណ្តុះបណ្តាលគឺ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធការគ្រប់គ្រងទឹកក្រោមដីប្រកបដោយចីរភាព នៅក្នុងប្រទេសអ៊ីស្រាអែល និងអាងទន្លេមេគង្គក្រោម៕