Developed by Khmer Focus
កិច្ចប្រជុំត្រៀមរបស់គណ:កម្មាធិការរួម សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៩ (ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២)

វង់តាវ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា សមាជិក​គណៈកម្មាធិការ​រួម គណៈកម្មការទន្លេ​មេគង្គ (MRC) តំណាង​កម្ពុជា និងជាប្រធាន​គណៈ​កម្មាធិការ​រួម MRC ប្រចាំ​ឆ្នាំ២០២២ បាន​ដឹកនាំកិច្ចប្រជុំត្រៀមរបស់គណៈកម្មាធិការរួម (JC ) សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៩  ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន MRC ដោយមានការចូលរួមដោយប្រតិភូ JC នៃប្រទេសជាសមាជិក MRC (កម្ពុជា ឡាវ ថៃ វៀតណាម) និងមន្រ្តីពាក់ព័ន្ធសំខាន់ៗនៃលេខាធិការដ្ឋាន MRC។ ប្រតិភូ JC ដែលបានចូលរួមពីកម្ពុជា ដឹកនាំដោយឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ការឯកភាពលើវឌ្ឍនភាពការងារ និងសំណើដាក់ជូនក្រុមប្រឹក្សា MRC នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី២៩ និងកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៧ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីសុំការអនុម័ត និងផ្តល់ការណែនាំ ដើម្បីអនុវត្តន៍ និងលើកកម្ពស់ប្រសិទ្ធភាពកាងារ MRC ឱ្យបានកាន់តែប្រសើរឡើងថែមទៀត សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ៕