បាងកក៖ ក្រុមការងារកម្ពុជា រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់សម្រាប់គ្រូបង្គោលស្តីពី Geo-statistics។ វគ្គបណ្តុះបណ្តាលបានសម្របសម្រួលដោយតំណាងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គថៃ និងដោយមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិកមេគង្គ ក្រុមហ៊ុន CNR ក្រុមការងារមេគង្គថៃ និងក្រុមការងារ លេខាធិការដ្ឋាន MRC។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បី ១. បង្ហាញ និងពិភាក្សាលើវិធីសាស្ត្រផ្នែកជលសាស្ត្រ និងស្ថិតិភូមិសាស្ត្រ ដែលត្រូវប្រើក្នុងគម្រោងបណ្តាញពិនិត្យតាមដានទន្លេ និង ២. ណែនាំអំពីការប្រើប្រាស់ ឧបករណ៍បច្ចេកទេស និងមុខងារមូលដ្ឋាន សម្រាប់បង្កើតវិធីសាស្ត្រ និងដំណើរការនៃការប្រើប្រាស់ទិន្នន័យតាមបែបស្ថិតិ៕